Tuesday, November 17, 2015
Super Computer
Super Computer ជាធម្មតាមានតម្លៃពី ១លាន ដល់ ៣៥០លានដុល្លា វាជាម៉ាស៊ីន ដែលមានសមត្ថភាពខ្ពស់ ដែលមាន processor រាប់ពាន់ ដែលអាចធ្វើការគណនា បានពី ៣ ទៅ ៤ កោដលានដងក្នុងមួយវិនាទី វាជាកុំព្យូទ័រដែលថ្លៃ និងលឿនបំផុត។ Super ដែលពួកគេហៅគឺត្រូវបានគេប្រើប្រាស់ សប្រាប់ការងារ ដែលមានដំណើរការជាមួយ និងកម្រិតទិន្នន័យ ប្រជាជនអាមេរិច
Tyle of computer
១ Microcomputer System
ត្រូវបានគេហៅថាជា personal computer មានតំលៃពី៥០០$ ទៅ ៥០០០$ អាចយកតាមខ្លួនបាន វានៅដាច់តែឯងទេថែមទំាងត្រូវគេភ្ជាប់ទៅកាន់បណ្ដាញ Computer network ដែលជាបណ្ដុំនៃកុំព្យូទ័រ និង ឧបករណ៍ដទៃទៀត។microcomputer មាន៤ ប្រភេទ- Desktop Pcs គឺជា microcomputer ដែលមានតួខ្លួនផ្ដេក រឺ បណ្ដុំនៃផ្នែកសំខាន់នៅលើតុដោយមាន keyboard ដាក់នៅមុខ monitor
- Tower Pcs គឺជា microcomputer ដែលមានតួខ្លួនបញ្ឈរ រឺ នៅលើផ្ទៃរាបជាប់តុ ផ្ទៃទំនេរdesktop computer និង សមាសធាតុកុំព្យូទ័រភាគច្រើននៅក្រោយអេក្រង់ flate-panel
-Note book អាចហៅថា laptop computer ជាកុំព្យូទ័រតូចមានទម្ងន់ស្រាល(១.៨ ទៅ ៩ pound)ងាយយកតាមខ្លូន
- Personal Digital Assitants អាចហៅបានថា handheld computer អាចរៀបចំកាលវិភាគ ធ្វើសៀវភៅកត់ត្រា អាស័យដ្ឋាន បញ្ជីការងារយអាចផ្ញើរ E-mail or Fax បាន។
២Midrange System
មានថាមពលតិច ថោក ហើយតូចជាង Miniframe វាមានសមត្ថភាពក្នុងការ គាំទ្រតម្រូវការគណនាក្នុងក្រុមហ៊ុន រឺ សំរាប់រៀបចំចាត់ចែងបណ្ដាញកុំព្យូទ័រ។វាអាចហៅថាជា minicomputer រៀបចំបណ្ដាញផ្ទៃក្នុងរបស់ក្រុមហ៊ុម រឺ បង្កើតវេបសាយ។
Mainframe Systems
Mainframe Systems ជាប្រភេទកុំព្យូទ័រម្យ៉ាងដែលលេចមុខ ឡើងនៅចុងសវត្សឆ្នាំ ១៩៦០ ម៉ាស៊ីន នោះប្រើខ្យល់ ឬ ទឹកត្រជាក់ដែលមាន តលៃពី ៥០០០ $ទៅ ៥លានដុល្លា ហើយខុលប្លែកគ្នាតាមទំហំពីតូច មធ្យម ដល់ធំ អាស្រ័យលើ ការប្រើប្រាស់របស់វា Mainframe តូចតូច ត្រូវបានគេហៅថា Midsize Computer ពួកវាត្រូវបានគេហៅថា Minicomputer ទោះបីជាបច្ចុប្បន្ន ពាក្យនេះ គេកំរប្រើក៏ដោយ Mainframe ត្រូវបានប្រើប្រាស់ ដោយក្រុមហ៊ុនធំធំដូចជា ធនាគារ អាកាសយានទដ្ធាន ក្រុមហ៊ុនធានារ៉ាប់រង សាកលវិទ្យាល័យ ឬ សម្រាប់ការដំណើរការប្រតិបតិ្តការណ៏រាប់លាន ករណី។
Tuesday, November 3, 2015
website Agoda
Website Agoda
គឺជាវេបសាយ១ដែលអាចឲ្យយើងធ្វើការកក់បន្ទប់នៅតាមសណ្ឋាគារនានានៅក្នុងស្រុក ខេត្ត ក្រុង ជាពិសេសក្នុងប្រទេស និង ក្រៅប្រទេសនៅជុំវិញពិភពលោកបានយ៉ាងងាយស្រួល និង ឆាប់រហ័ស។
អត្ថប្រយោជន៍នៃ Website Agoda
-ដឹងពីទីតាំងនៃសណ្ឋាគារបានច្បាស់លាស់
-ដឹងពីតម្លៃបន្ទប់
-អាចធ្វើការកក់បន្ទប់បានងាយស្រួលនិងរហ័ស
ឧ បើយើងទៅលេងនៅទីក្រុង បាងកក យើងអាចឆែកមើលថានៅបាងកកមានសណ្ឋាគារណាខ្លះ មើលពីទេសភាពនៃសណ្ឋាគារ ការរៀបចំបន្ទប់ សេវាកម្ម ដឹងពីតម្លៃរបស់បន្ទប់នៃសណ្ឋាគារនីមួយៗ ដើម្បីធ្វើការជ្រើសរើសក្នុងការស្នាក់នៅ។
E-Commerce
E-Commerce ត្រូវបានបែងចែកចំណាត់ថ្នាក់ជា ៣ យ៉ាងគឺ
- Business-to-consumer (B2C) electronic commerce ភ្ជាប់ការលក់រាយផលិតផលនិងសេវាកម្មទៅកាន់អ្នកទិញម្នាក់ៗឧ Barnes&Noble.com ដែលលក់សៀវភៅ Software and music ទៅកាន់អ្នកប្រើប្រាស់ម្នាក់ៗ
- Business-to-business (B2B) electronic commerce
ភ្ជាប់ការលក់រាយផលិតផលនិងសេវាកម្មក្នុងចំណោមក្រុមហ៊ុនដូចគ្នា
ឧ Milpro.com, Milacron lnc.s ជាវេបសាយដែលលក់សម្ភារ: Cutting Tools
- Consumer-to-consumer (C2C) electronic commerce
ភ្ជាប់ការលក់ពីអ្នកប្រើប្រាស់ម្នាក់ទៅអ្នកប្រើប្រាស់ម្នាក់ទៀតដោយផ្ទាល់
ឧ Ebay អាចអនុញ្ញាតឲ្យប្រជាជនលក់ផលិតផលរបស់ពូកគេទៅកាន់អ្នកប្រើប្រាស់ដទៃទៀតដោយលក់ ទ្បៃទ្បុងទៅអ្នកទិញដែលមានលទ្ធភាពខ្ពស់ជាងគេ
អត្ថន័យនៃពាក្យ E Commerce and E Business
អត្ថន័យនៃពាក្យ E Commerce and E Business
E Commerce and E Business បានបង្កើតនូវសំណុំថ្មីនៃការប្រកូតប្រជែង លើកការគ្រប់គ្រង យើងបានពណ៍នាការប្រកូតប្រជែងទាំងនេះដើម្បីក្រុមហ៊ុនអាចយល់នូវ ការគ្រប់គ្រង ការរៀបចំចាត់ចែង និងបញ្ហាបច្ចេកវិទ្យាដែលត្រូវតែបានលើកឡើង ដើម្បីអោយទទួលបានផលចំណេញពីE Commerce and E Business ដោយការបញ្ចូលគ្នាអោយទៅជាក្រុមហ៊ុនទំនើប។
E Commerce and E Business បានបង្កើតនូវសំណុំថ្មីនៃការប្រកូតប្រជែង លើកការគ្រប់គ្រង យើងបានពណ៍នាការប្រកូតប្រជែងទាំងនេះដើម្បីក្រុមហ៊ុនអាចយល់នូវ ការគ្រប់គ្រង ការរៀបចំចាត់ចែង និងបញ្ហាបច្ចេកវិទ្យាដែលត្រូវតែបានលើកឡើង ដើម្បីអោយទទួលបានផលចំណេញពីE Commerce and E Business ដោយការបញ្ចូលគ្នាអោយទៅជាក្រុមហ៊ុនទំនើប។
Tuesday, October 27, 2015
ប្រព័ន្ធ Payroll TPS
ប្រព័ន្ធ Payroll TPS
ប្រព័ន្ធ Transaction Processing System ( Payroll TPS ) គឺជាប្រព័ន្ធអាជីវកម្មមូលដ្ឋានដែលឲ្យកម្រិតប្រតិបត្តិការ នៅក្នុងប្រព័ន្ធនេះគឺជាប្រព័ន្ធបច្ចេកទេសកុំព្យូទ័រដែលបំពេញ និង កត់ត្រានូវប្រតិបត្តិការសំខាន់ៗនៅក្នុងជំនួញដូចជា
ការបញ្ជាទិញ ប្រព័ន្ធកត់ទុកមុននៅក្នុងសណ្ឋាគារ បញ្ជីប្រាក់ខែបុគ្គលិក ការរក្សាកំនត់ត្រាទាក់ទងនយោជិក និង ការដឹកជញ្ជូនជាដើម។
រូបភាពបង្ហាញអំពីប្រព័ន្ធ Payroll TPS
នេះជារូបភាពបង្ហាញអំពីប្រព័ន្ធបើកប្រាក់ខែរបស់បុគ្គលិកដែលជាប្រព័ន្ធដំណើរការប្រតិបត្តិការគណនេយ្យ ដ៍សាមញ្ញ វារក្សាទុកនូវកំនត់ត្រាផ្សេងៗអំពីសាច់ប្រាក់ដែលត្រូវចំណាយឲ្យនយោជិក។ឯកសារដើមត្រូវបានគេចងក្រងចេញពី ចំណែកព័តមានផ្លូវការជាច្រើនដូចជា: ឈ្មោះ អាស័យដ្ឋាន លេខសម្គាល់ខ្លួននយោជិក ហៅថា Data Element។
Ex ដើម្បីទទួលបានប្រាក់ខែគេត្រូវបញ្ជូលព័តមានរបស់នយោជិកដូចជា ឈ្មោះ អាស័យដ្ឋាន លេខសម្គាល់ខ្លួននយោជិក មុខដំណែង លេខទូរស័ព្ទ..........ទៅក្នុងប្រព័ន្ធ payroll បន្ទាប់មក ប្រព័ន្ធធ្វើដំណើរការត្រួតពិនិត្យព័តមានរបស់នយោជិក ហើយគេនឹងទទួលបានប្រាក់ខែឲ្យបុគ្គលិក រួចប្រព័ន្ធយកព័តមានរបស់នយោជិកទៅរក្សាទុកក្នុង Master file payroll
នៅពេលដែលនយោជិកចង់ដឹងពីព័តមានរបស់ខ្លួន នោះប្រព័ន្ធនិងទៅទាញព័តមានពី master file មកបង្ហាញដល់នយោជិក។
Tuesday, October 20, 2015
Hatha
ប្រវត្តិ ហត្ថាកសិករ លីមីតធីត
២០០១: អង្គការហត្ថាកសិករ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដោយមានដើមទុនសរុបចំនួន ៧៧.៨៥០ ដុល្លារ អាមេរិក ដោយផ្លាស់ប្តូរស្ថានភាពរបស់ស្ថានប័នពីអង្គការក្រៅរដ្ឋាភិបាលទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកំរិតដែលមាន ឈ្មោះថ្មីហៅថា "ហត្ថាកសិករ លីមីតធីត"។
២០១០: ដោយសារតែ ហត្ថាកសិករ មាននិរន្តភាពផ្នែកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជាបានសម្រេចផ្តល់អាជ្ញាប័ណ្ណ ប្រកបអាជីវកម្មទទួលប្រាក់បញ្ញើសន្សំពីសាធារណៈជន (MDI-License) ដល់ហត្ថាកសិករ លីមីតធីត។ ការទទួលអជ្ញា ប័ណ្ណនេះ សរបញ្ជាក់ឲ្យឃើញពីភាពជោគជ័យមួយក្នុងចំណោមភាពជោគជ័យជាច្រើនរបស់ ហត្ថាកសិករ លើការផ្តល់ សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនពិសេសអនុញ្ញាតិឲ្យហត្ថាកសិករ កេណ្ឌប្រមូលប្រាក់ សន្សំពីសាធារណៈជន ជាផ្លូវការ។
២០១៤: ជាឆ្នាំនៃសមិទ្ធិផលប្រកបដោយផ្លែផ្កា ទាំងប្រាក់បញ្ញើសន្សំ ឥណទាន និងផលិតផលផ្សេងៗទៀត។ ដោយយោង ទៅលើនិរន្តរភាពផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងអភិបាលកិច្ចល្អ ហត្ថាកសិករបានបង្កើនដើមទុនរបស់ខ្លួនពី ៤,០៣៦,៨០០ ដុល្លារ ទៅដល់៥,២៧១,១៨៨ដុល្លារជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ការបង្កើនដើមទុននេះអនុញ្ញាតអោយហត្ថាកសិករ លីមីតធីត មានលទ្ធភាពគ្រប់គ្រាន់ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទូទាំងប្រទេសកម្ពុជា។
ចក្ខុវិស័យ ជាគ្រឹះស្ថានផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេ និងមាននិរន្តរភាពក្នុងការជួយអតិថិជនឲ្យទទួលបានជោគជ័យក្នុងអា ជីវកម្មតាម រយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សមស្របដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។
២០០១: អង្គការហត្ថាកសិករ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដោយមានដើមទុនសរុបចំនួន ៧៧.៨៥០ ដុល្លារ អាមេរិក ដោយផ្លាស់ប្តូរស្ថានភាពរបស់ស្ថានប័នពីអង្គការក្រៅរដ្ឋាភិបាលទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកំរិតដែលមាន ឈ្មោះថ្មីហៅថា "ហត្ថាកសិករ លីមីតធីត"។
២០១០: ដោយសារតែ ហត្ថាកសិករ មាននិរន្តភាពផ្នែកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជាបានសម្រេចផ្តល់អាជ្ញាប័ណ្ណ ប្រកបអាជីវកម្មទទួលប្រាក់បញ្ញើសន្សំពីសាធារណៈជន (MDI-License) ដល់ហត្ថាកសិករ លីមីតធីត។ ការទទួលអជ្ញា ប័ណ្ណនេះ សរបញ្ជាក់ឲ្យឃើញពីភាពជោគជ័យមួយក្នុងចំណោមភាពជោគជ័យជាច្រើនរបស់ ហត្ថាកសិករ លើការផ្តល់ សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនពិសេសអនុញ្ញាតិឲ្យហត្ថាកសិករ កេណ្ឌប្រមូលប្រាក់ សន្សំពីសាធារណៈជន ជាផ្លូវការ។
២០១៤: ជាឆ្នាំនៃសមិទ្ធិផលប្រកបដោយផ្លែផ្កា ទាំងប្រាក់បញ្ញើសន្សំ ឥណទាន និងផលិតផលផ្សេងៗទៀត។ ដោយយោង ទៅលើនិរន្តរភាពផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងអភិបាលកិច្ចល្អ ហត្ថាកសិករបានបង្កើនដើមទុនរបស់ខ្លួនពី ៤,០៣៦,៨០០ ដុល្លារ ទៅដល់៥,២៧១,១៨៨ដុល្លារជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ការបង្កើនដើមទុននេះអនុញ្ញាតអោយហត្ថាកសិករ លីមីតធីត មានលទ្ធភាពគ្រប់គ្រាន់ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទូទាំងប្រទេសកម្ពុជា។
ចក្ខុវិស័យ ជាគ្រឹះស្ថានផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេ និងមាននិរន្តរភាពក្នុងការជួយអតិថិជនឲ្យទទួលបានជោគជ័យក្នុងអា ជីវកម្មតាម រយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សមស្របដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។
បេសកកម្ម
ហត្ថាកសិករខិតខំរក្សានិរន្តរភាពយូរអង្វែងផ្នែកហិរញ្ញវត្ថុ
និងសង្គមដោយធ្វើឲ្យប្រាក់ចំណូលរបស់អតិថិជនកាន់តែ ប្រសើរឡើង។ ហត្ថាកសិករ
ផ្តល់សេវាកម្មឥណទាន ប្រាក់សន្សំ
និងសេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀតជាពិសេសផ្តល់ ជូនអតិថិជនជាស្រ្តី
និងគ្រួសារដែលមានប្រាក់ចំណូលទាបនៅតាមជនបទទូទាំងប្រទេសកម្ពុជា។
រាជធានីភ្នំពេញ
ការិយាល័យកណ្តាល
អាស័យដ្ឋាន៖ អគារលេខ៦០៦ ផ្លូវលេខ២៧១ ភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ខចំការមន រាជធានីភ្នំពេញ
ប្រអប់សំបុត្រ៖ 2044
លេខទូរស័ព្ទ៖ (855) 23 994 304, 23 224 102
អ៊ីម៉េល៖ info@hkl.com.kh
សាខាបន្ទាយមានជ័យ
អាស័យដ្ឋាន៖ អគារលេខ១៥២-១៥៣ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ប្រអប់សំបុត្រ៖ N/A
លេខទូរស័ព្ទ៖ 054 6333 799/ 069 666 258
អ៊ីម៉េល៖ b6@hkl@com.kh
acledabank in combodai
ប្រវត្តិធនាគារ
ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយក្រុម ដូចខាងក្រោម ។ តាំងពីពេលចាប់ផ្តើមដំបូង អេស៊ីលីដាបានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗ ជាច្រើន ដូចមាននៅក្នុងតារាងកិត្តិយសដែលយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ។ ការពង្រីកបណ្ដាញប្រតិបត្តិការ គ្របដណ្ដប់គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់ធនាគារ ក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព គឺជាកត្តាធំពីរ ដែលធ្វើឱ្យក្រុមប្រឹក្សាភិបាល និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថា ធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ ធ្វើបែបនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពរចនាសម្ព័ន្ធផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមកនោះទេ វាថែមទាំងផ្តល់ឱ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុន បន្ថែម (ដូចជាការបន្ថែមដើមទុន។ល.រ | កាលបរិច្ឆេទ | ដើមទុន (គិតជាដុល្លារអាមេរិក) |
---|---|---|
១ | ខែតុលា ឆ្នាំ២០០០ | ៤.០០០.០០០ ដុល្លារអាមេរិក |
២ | ខែធ្នូ ឆ្នាំ២០០៣ | ១៣.០០០.០០០ ដុល្លារអាមេរិក |
៣ | ខែតុលា ឆ្នាំ២០០៦ | ៣០.០០០.០០០ ដុល្លារអាមេរិក |
៤ | ខែធ្នូ ឆ្នាំ២០០៧ | ៥០.០០០.០០០ ដុល្លារអាមេរិក |
៥ | ខែវិច្ឆិកា ឆ្នាំ២០០៨ | ៦០.០០០.០០០ ដុល្លារអាមេរិក |
៦ | ខែមិថុនា ឆ្នាំ២០០៩ | ៦៨.១៥០.០០០ ដុល្លារអាមេរិក |
៧ | ខែមិថុនា ឆ្នាំ២០១១ | ៧៨.៣៧២.៥០០ ដុល្លារអាមេរិក |
៩ | ខែធ្នូ ឆ្នាំ២០១១ | ៨៨.៣៧២.៥០០ ដុល្លារអាមេរិក |
១០ | ខែឧសភា ឆ្នាំ២០១២ | ១១៣.១៦៩.៥៦០ ដុល្លារអាមេរិក |
១០ | ខែឧសភា ឆ្នាំ២០១៣ | ១៨៥.៦៧១.៨៥៧ ដុល្លារអាមេរិក |
១១ | ខែមិថុនា ឆ្នាំ២០១៤ | ២២៥.៥៣៥.៦០៥ ដុល្លារអាមេរិក |
១២ | ខែមិថុនា ឆ្នាំ២០១៥ | ២៦៥.៧២៦.០៥០ ដុល្លារអាមេរិក |
ភាគទុនិក | កម្មសិទ្ធិ (%) | តម្លៃចុះបញ្ជី (ដុល្លារអាមេរិក) | ចំនួនហ៊ុន |
---|---|---|---|
អង្គការ អេស៊ីលីដា | ២៥,១០៦១% | ៦៦.៧១៣.៤៩៩$ | ៦៦.៧១៣.៤៩៩ |
ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី | ២៥,៨៩៣៩% | ៦៨.៨០៦.៧៩២$ | ៦៨.៨០៦.៧៩២ |
COFIBRED | ១២,២៥០០% | ៣២.៥៥១.៤៤០$ | ៣២.៥៥១.៤៤០ |
Sumitomo Mitsui Banking Corporation | ១៨,២៥០០% | ៤៨.៤៩៥.០០៣$ | ៤៨.៤៩៥.០០៣ |
ORIX Corporation | ១២,២៥០០% | ៣២.៥៥១.៤៤០$ | ៣២.៥៥១.៤៤០ |
Triodos Microfinance Fund | ២,៥៥០៨% | ៦.៧៧៨.១៦៨$ | ៦.៧៧៨.១៦៨ |
Triodos Fair Share Fund | ២,១៨១៤% | ៥.៧៩៦.៤៩៧$ | ៥.៧៩៦.៤៩៧ |
Triodos Sustainable Finance Foundation | ១,៥១៧៨% | ៤.០៣៣.២១១$ | ៤.០៣៣.២១១ |
សរុប | ១០០% | ២៦៥.៧២៦.០៥០$ | ២៦៥.៧២៦.០៥០ |
ក្រៅពីសេវាឥណទាន និងសេវាបញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មានបម្រើជូននូវសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាមរយៈ Western Union និង SWIFT (សង្គមជុំវិញពិភពលោកសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរជាតិ) ។ យើងខ្ញុំមានសេវាធនាគារអេឡិចត្រូនិក សេវាហិរញ្ញប្បទានពាណិជ្ជកម្ម រួមមាន ៖ Documentary Collection, សេវាលិខិតឥណទាន, សេវាលិខិតធានា និង សេវាចាត់ចែងសាច់ប្រាក់ មានដូចជា ៖ សេវាប្តូរប្រាក់, សេវាបញ្ជាអចិន្រ្តៃយ៍, សេវាទូទាត់សាច់ប្រាក់, សេវាសម្រួលគណនីអតិថិជន, សេវាបើកប្រាក់បៀវត្ស, សេវាលិខិតអះអាងលើគណនីនិងព័ត៌មានអតិថិជន, សេវាមូលប្បទានបត្រសាច់ប្រាក់, សេវាប្រមូលសាច់ប្រាក់, សេវាមូលប្បទានបត្រទេសចរណ៍, សេវាទិញមូលប្បទានបត្របរទេស, សេវាមូលប្បទានប័ណ្ណ, សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព, សេវាប្រមូលប្រាក់បង់ពន្ធ និងសេវាធនាគារដទៃជាច្រើនទៀត ។
ការិយាល័យកណ្ដាល របស់ធនាគារ អេស៊ីលីដា មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងបណ្ដាញប្រតិបត្តិការគ្របដណ្ដប់ រាជធានីភ្នំពេញ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម, ខេត្តកណ្តាល, ខេត្តកោះកុង, ខេត្តកំពត, ខេត្តកែប, ខេត្តកំពង់ស្ពឺ, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តមណ្ឌលគិរី, ខេត្តឧត្តរមានជ័យ, ខេត្តប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ខេត្តព្រះសីហនុ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង, ខេត្តតាកែវ, និង ខេត្តត្បូងឃ្មុំ ។
ឆ្នាំ | ឈ្មោះខេត្តនិងក្រុងដែលបានពង្រីកទៅតាមឆ្នាំ |
---|---|
ព្រះរាជាណាចក្រកម្ពុជា | |
១៩៩៣ | ភ្នំពេញ កណ្តាល បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម |
១៩៩៤ | តាកែវ កំពត កែប |
១៩៩៥ | ក្រុងព្រះសីហនុ |
១៩៩៦ | ពោធិ៍សាត់ |
១៩៩៧ | កំពង់ស្ពឺ កំពង់ធំ |
២០០០ | កំពង់ឆ្នាំង ស្វាយរៀង |
២០០១ | ព្រៃវែង |
២០០៣ | កោះកុង |
២០០៤ | ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ |
២០០៥ | ស្ទឹងត្រែង |
២០០៦ | រតនគិរី មណ្ឌលគិរី |
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ | |
២០០៨ | រដ្ឋធានីវៀងច័ន្ទ សាក់វណ្ណខេត ចំប៉ាសាក់ |
២០០៩ | សាឡាវ៉ាន់ |
២០១០ | ខាំមួន |
២០១១ | វៀងច័ន្ទ |
២០១២ | បលីខាំសៃ សេកង លួងផាក់បាង អាត់តាពើ |
២០១៣ | បកែវ សៃញាក់ប៊ូលី សៀងឃ្វ័ង អ៊ុឌុមសៃ លួងណាំថា |
សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា | |
២០១៣ | ភូមិភាគយ៉ាំងកូង ភូមិភាគបាកូ |
បញ្ជីរាយនាមស្ថាបនិក
ថ្នាក់ដឹកនាំ និងបុគ្គលិកស្ថាបនិកអេស៊ីលីដា ដែលមានរាយនាមតាមលំដាប់អក្ខរក្រមដូចខាងក្រោម បានជួបប្រជុំគ្នា នៅទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក ( LEDA ភ្នំពេញ) ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៩៣ និងបានប្រារព្ធមហាសន្និបាតដំបូងរបស់អេស៊ីលីដា រួចបានបោះឆ្នោតបង្កើត សមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (អេស៊ីលីដា) នៅក្នុងថ្ងៃដដែលនោះ ។- លោក កែវ ចំរើន
- លោក កែវ នព្វរតន៍
- លោក ងីម ខេមរិទ្ធ
- លោក ឆាយ សឿន
- លោក ជាម ទាង
- លោកស្រី ដាវ វ៉ាន់ឌី
- លោក នៅ សារឿន
- លោកស្រី ព្រឿន ម៉ាកព្រេង
- លោក ម៉ក់ សុខា
- លោកស្រី លី ធីតា
- លោក វ៉ាន់ សារឿន
- លោក វ៉ឹង ស៊ុនលី
- លោក ស រ័ត្ន
- លោកស្រី សន សុជាតិ
- លោក សយ សារឿន
- លោក សុខ ចាន់រិទ្ធី
- លោក ស៊ុន ប៊ុនថន
- លោក សួង សេងហួត
- លោក សៅ រឿន
- លោក ហុង សេដ្ឋា
- លោក ហ៊ឹង ឧសភា
- លោក ឡាយ ឆាំ
- លោក ឡែម សារុន
- លោក អ៊ិន ចាន់នី
- លោក អ៊ុង ប៊ុនថន
- លោកស្រី អៀង ផល្លា
- លោក អ៊ុំ សារិន
- លោក ឯក ដន
នៅក្នុងដំណើរការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាលអេស៊ីលីដាដើម បានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដៃអតិថិជន (ប្រាក់កម្ចីរយៈពេលវែង ដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារ អេស៊ីលីដា ដែលទើបបង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុន ៤៤,៩១% របស់ធនាគារស្មើនឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែលបានបង្កើតឡើងដោយមូលនិធិរបស់បុគ្គលិក បានទិញភាគហ៊ុនចំនួន ៦,០៩% ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅឱ្យភាគទុនិកបរទេសចំនួនបួនគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO និង ធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍) ។ នាពេលអនាគត ធនាគារ អេស៊ីលីដា អាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុន ក្នុងពេលសមស្របណាមួយ ។
បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេរជាបី ឡើងដល់ ១៣លានដុល្លារអាមេរិក ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរឈ្មោះមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។
អម្រឹតគ្រិះស្ថានហិញ្ញវត្ថុកម្ពុជា
អម្រឹតគ្រិះស្ថានហិរញ្ញវត្ថុកម្ពុជា
ក្នុងឆ្នំា១៩៩១ តំបន់ប្រតិបត្តិការដែល អម្រឹត បានចូលទៅធ្វើការផ្តល់ឥណទានមុនដំបូងគេបង្អស់គឺមានខេត្តចំនួនបី
តែប៉ុណ្ណោះ។ ខេត្តបីនោះគឺមានខេត្តពីរ នៅខាងលិចទន្លេមេគង្គ ហើយខេត្តទាំងពីរនោះទៀតគឺនៅខាងលិចរាជធានី
ភ្នំពេញ ខេត្តនោះគឺខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ចំណែកខេត្តមួយទៀតនោះគឺមានទីតាំងនៅខាងកើតទន្លេមេគង្គ
គឺខេត្តព្រៃវែង។
ក្នុងចំណោមខេត្តទាំងបីនោះ អម្រឹត បានបើកបេឡាឥណទានសាកល្បងជូនប្រជាពលរដ្ឋបានខ្ចីប្រាក់គឺមានចំនួន
ត្រឹមតែ៥បេឡាឥណទានតែប៉ុណ្ណោះ បេឡាទាំងនោះគឺមានពីរបេឡានៅខេត្តកណ្តាល ៖ ១បេឡានៅស្រុកពញាឭ
គឺនៅបេឡាអំពិលរូង (ដែលបេឡានេះគឺមានភូមិរណបចំនួនពីរទៀតគឺភូមិត្រពាំងពន្ទ្រា និងភូមិក្បាលអូ) និង
១បេឡាទៀតនៅស្រុកកណ្តាលស្ទឹង គឺបេឡាភារី (ដែលបេឡានេះគឺមានភូមិរណបចំនួនពីរទៀតគឺភូមិអង្គ្រង
និងភូមិជ្រឡាំង)។ ចំណែកនៅខេត្តកំពង់ស្ពឺវិញគឺមានតែមួយបេឡាគត់គឺនៅបេឡាក្រហែងស្រុកសំរោទងនៃ
ខេត្តកំពង់ស្ពឺ។ ក្រៅពីនោះ អម្រឹត បានបើកបេឡាចំនួនពីរទៀតគឺនៅស្រុកបាភ្នំ នៃខេត្តព្រៃវែងគឺ៖ បេឡាចក
និង បេឡាត្នោត ដែលបេឡានេះគឺមានភូមិរណបចំនួនបីទៀតគឺ គឺភូមិអង្កាញ់ ភូមិឃ្លាំង និងភូមិត្រពាំងសាលា)។
ក្នុងចំណោមបេឡាឥណទានភូមិដែលបានបើកដំបូងគេនៅឆ្នាំ១៩៩១នោះ គឺបេឡាបែកថ្លាងនៅស្រុកពញា
ឭនៃខេត្តកណ្តាល បានបើកមុនគេបង្អស់។
AMK Microfinance
គ្រឹះស្ថានហរិញ្ញវត្ថុ អេអឹមខេ
នៅចុងឆ្នាំ ២០០៩ មានធនាគារសរុបចំនួន៣៣ រួមទាំងតំណាងការិយាល័យ ធនាគារបរទេសចំនួន ៣ ទៀត សម្រាប់អង្កេតជំនួញរបស់គេនៅក្នុងប្រទេសកម្ពុជា។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណចំនួន ២០ និង ប្រតិបត្តិការឥណទានជនបទចំនួន ២៦ បាននឹងកំពុងផ្ដល់សេវាមីក្រូហិរញ្ញវត្ថុ ទៅកាន់សហគមន៍ក្រីក្រ នៅតាមទីជនបទ និង ទីប្រជុំជនជាយក្រុងរាជធានី ខេត្ត។ ការកើនឡើងនូវចំនួនគ្រឹះស្ថានធនាគារ ព្រមទាំងការធ្វើទំនើបកម្មនៃ ផលិតផល និង សេវាកម្មបានឆ្ពោះទៅរកការកំណើនជាមធ្យម ក៏ដូចជាទំនុកចិត្តទៅលើវិស័យធនាគារផងដែរ។
នៅចុងឆ្នាំ ២០០៩ មានធនាគារសរុបចំនួន៣៣ រួមទាំងតំណាងការិយាល័យ ធនាគារបរទេសចំនួន ៣ ទៀត សម្រាប់អង្កេតជំនួញរបស់គេនៅក្នុងប្រទេសកម្ពុជា។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណចំនួន ២០ និង ប្រតិបត្តិការឥណទានជនបទចំនួន ២៦ បាននឹងកំពុងផ្ដល់សេវាមីក្រូហិរញ្ញវត្ថុ ទៅកាន់សហគមន៍ក្រីក្រ នៅតាមទីជនបទ និង ទីប្រជុំជនជាយក្រុងរាជធានី ខេត្ត។ ការកើនឡើងនូវចំនួនគ្រឹះស្ថានធនាគារ ព្រមទាំងការធ្វើទំនើបកម្មនៃ ផលិតផល និង សេវាកម្មបានឆ្ពោះទៅរកការកំណើនជាមធ្យម ក៏ដូចជាទំនុកចិត្តទៅលើវិស័យធនាគារផងដែរ។
នៅខែធ្នូ ឆ្នាំ២០០៧ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសមួយផ្សេងទៀត ដែលផ្ដល់លទ្ធភាពដល់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្នុងការដាក់ពាក្យស្នើសុំអាជ្ញា ប័ណ្ណកៀរគរប្រាក់សន្សំពីសាធារណជន។ អេ អឹម ខេ គឺ ជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនបួនដែលទទួល បានអាជ្ញាប័ណ្ណទទួលប្រាក់សន្សំពី ធនាគារជាតិនៃកម្ពុជា៕ អគារលេខៈ ២៨៥ ផ្លូវ២៧១ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទៈ (៨៥៥) ២៣ ៩៩៣ ០៦២/២២៤ ៧៦៣/២២ ០២ ០២/
១៨០០ ២០០ ២០០
ទូរសារៈ (៨៥៥) ២៣ ២២១ ៦៥០
សារអេឡិចត្រូនិចៈinfo@amkcambodia.com
Monday, September 14, 2015
Monday, August 24, 2015
Tuesday, August 18, 2015
sreynuth
wellcome to shoes's shop
Hello all member
Name: lemsreynuth
Position: sell
Tel:078936164
Email: lemsreynuth99@gmail.com
Subscribe to:
Posts (Atom)