ប្រវត្តិធនាគារ
ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយក្រុម ដូចខាងក្រោម ។ តាំងពីពេលចាប់ផ្តើមដំបូង អេស៊ីលីដាបានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗ ជាច្រើន ដូចមាននៅក្នុងតារាងកិត្តិយសដែលយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ។ ការពង្រីកបណ្ដាញប្រតិបត្តិការ គ្របដណ្ដប់គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់ធនាគារ ក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព គឺជាកត្តាធំពីរ ដែលធ្វើឱ្យក្រុមប្រឹក្សាភិបាល និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថា ធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ ធ្វើបែបនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពរចនាសម្ព័ន្ធផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមកនោះទេ វាថែមទាំងផ្តល់ឱ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុន បន្ថែម (ដូចជាការបន្ថែមដើមទុន។ល.រ | កាលបរិច្ឆេទ | ដើមទុន (គិតជាដុល្លារអាមេរិក) |
---|---|---|
១ | ខែតុលា ឆ្នាំ២០០០ | ៤.០០០.០០០ ដុល្លារអាមេរិក |
២ | ខែធ្នូ ឆ្នាំ២០០៣ | ១៣.០០០.០០០ ដុល្លារអាមេរិក |
៣ | ខែតុលា ឆ្នាំ២០០៦ | ៣០.០០០.០០០ ដុល្លារអាមេរិក |
៤ | ខែធ្នូ ឆ្នាំ២០០៧ | ៥០.០០០.០០០ ដុល្លារអាមេរិក |
៥ | ខែវិច្ឆិកា ឆ្នាំ២០០៨ | ៦០.០០០.០០០ ដុល្លារអាមេរិក |
៦ | ខែមិថុនា ឆ្នាំ២០០៩ | ៦៨.១៥០.០០០ ដុល្លារអាមេរិក |
៧ | ខែមិថុនា ឆ្នាំ២០១១ | ៧៨.៣៧២.៥០០ ដុល្លារអាមេរិក |
៩ | ខែធ្នូ ឆ្នាំ២០១១ | ៨៨.៣៧២.៥០០ ដុល្លារអាមេរិក |
១០ | ខែឧសភា ឆ្នាំ២០១២ | ១១៣.១៦៩.៥៦០ ដុល្លារអាមេរិក |
១០ | ខែឧសភា ឆ្នាំ២០១៣ | ១៨៥.៦៧១.៨៥៧ ដុល្លារអាមេរិក |
១១ | ខែមិថុនា ឆ្នាំ២០១៤ | ២២៥.៥៣៥.៦០៥ ដុល្លារអាមេរិក |
១២ | ខែមិថុនា ឆ្នាំ២០១៥ | ២៦៥.៧២៦.០៥០ ដុល្លារអាមេរិក |
ភាគទុនិក | កម្មសិទ្ធិ (%) | តម្លៃចុះបញ្ជី (ដុល្លារអាមេរិក) | ចំនួនហ៊ុន |
---|---|---|---|
អង្គការ អេស៊ីលីដា | ២៥,១០៦១% | ៦៦.៧១៣.៤៩៩$ | ៦៦.៧១៣.៤៩៩ |
ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី | ២៥,៨៩៣៩% | ៦៨.៨០៦.៧៩២$ | ៦៨.៨០៦.៧៩២ |
COFIBRED | ១២,២៥០០% | ៣២.៥៥១.៤៤០$ | ៣២.៥៥១.៤៤០ |
Sumitomo Mitsui Banking Corporation | ១៨,២៥០០% | ៤៨.៤៩៥.០០៣$ | ៤៨.៤៩៥.០០៣ |
ORIX Corporation | ១២,២៥០០% | ៣២.៥៥១.៤៤០$ | ៣២.៥៥១.៤៤០ |
Triodos Microfinance Fund | ២,៥៥០៨% | ៦.៧៧៨.១៦៨$ | ៦.៧៧៨.១៦៨ |
Triodos Fair Share Fund | ២,១៨១៤% | ៥.៧៩៦.៤៩៧$ | ៥.៧៩៦.៤៩៧ |
Triodos Sustainable Finance Foundation | ១,៥១៧៨% | ៤.០៣៣.២១១$ | ៤.០៣៣.២១១ |
សរុប | ១០០% | ២៦៥.៧២៦.០៥០$ | ២៦៥.៧២៦.០៥០ |
ក្រៅពីសេវាឥណទាន និងសេវាបញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មានបម្រើជូននូវសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាមរយៈ Western Union និង SWIFT (សង្គមជុំវិញពិភពលោកសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរជាតិ) ។ យើងខ្ញុំមានសេវាធនាគារអេឡិចត្រូនិក សេវាហិរញ្ញប្បទានពាណិជ្ជកម្ម រួមមាន ៖ Documentary Collection, សេវាលិខិតឥណទាន, សេវាលិខិតធានា និង សេវាចាត់ចែងសាច់ប្រាក់ មានដូចជា ៖ សេវាប្តូរប្រាក់, សេវាបញ្ជាអចិន្រ្តៃយ៍, សេវាទូទាត់សាច់ប្រាក់, សេវាសម្រួលគណនីអតិថិជន, សេវាបើកប្រាក់បៀវត្ស, សេវាលិខិតអះអាងលើគណនីនិងព័ត៌មានអតិថិជន, សេវាមូលប្បទានបត្រសាច់ប្រាក់, សេវាប្រមូលសាច់ប្រាក់, សេវាមូលប្បទានបត្រទេសចរណ៍, សេវាទិញមូលប្បទានបត្របរទេស, សេវាមូលប្បទានប័ណ្ណ, សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព, សេវាប្រមូលប្រាក់បង់ពន្ធ និងសេវាធនាគារដទៃជាច្រើនទៀត ។
ការិយាល័យកណ្ដាល របស់ធនាគារ អេស៊ីលីដា មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងបណ្ដាញប្រតិបត្តិការគ្របដណ្ដប់ រាជធានីភ្នំពេញ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម, ខេត្តកណ្តាល, ខេត្តកោះកុង, ខេត្តកំពត, ខេត្តកែប, ខេត្តកំពង់ស្ពឺ, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តមណ្ឌលគិរី, ខេត្តឧត្តរមានជ័យ, ខេត្តប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ខេត្តព្រះសីហនុ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង, ខេត្តតាកែវ, និង ខេត្តត្បូងឃ្មុំ ។
ឆ្នាំ | ឈ្មោះខេត្តនិងក្រុងដែលបានពង្រីកទៅតាមឆ្នាំ |
---|---|
ព្រះរាជាណាចក្រកម្ពុជា | |
១៩៩៣ | ភ្នំពេញ កណ្តាល បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម |
១៩៩៤ | តាកែវ កំពត កែប |
១៩៩៥ | ក្រុងព្រះសីហនុ |
១៩៩៦ | ពោធិ៍សាត់ |
១៩៩៧ | កំពង់ស្ពឺ កំពង់ធំ |
២០០០ | កំពង់ឆ្នាំង ស្វាយរៀង |
២០០១ | ព្រៃវែង |
២០០៣ | កោះកុង |
២០០៤ | ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ |
២០០៥ | ស្ទឹងត្រែង |
២០០៦ | រតនគិរី មណ្ឌលគិរី |
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ | |
២០០៨ | រដ្ឋធានីវៀងច័ន្ទ សាក់វណ្ណខេត ចំប៉ាសាក់ |
២០០៩ | សាឡាវ៉ាន់ |
២០១០ | ខាំមួន |
២០១១ | វៀងច័ន្ទ |
២០១២ | បលីខាំសៃ សេកង លួងផាក់បាង អាត់តាពើ |
២០១៣ | បកែវ សៃញាក់ប៊ូលី សៀងឃ្វ័ង អ៊ុឌុមសៃ លួងណាំថា |
សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា | |
២០១៣ | ភូមិភាគយ៉ាំងកូង ភូមិភាគបាកូ |
បញ្ជីរាយនាមស្ថាបនិក
ថ្នាក់ដឹកនាំ និងបុគ្គលិកស្ថាបនិកអេស៊ីលីដា ដែលមានរាយនាមតាមលំដាប់អក្ខរក្រមដូចខាងក្រោម បានជួបប្រជុំគ្នា នៅទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក ( LEDA ភ្នំពេញ) ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៩៣ និងបានប្រារព្ធមហាសន្និបាតដំបូងរបស់អេស៊ីលីដា រួចបានបោះឆ្នោតបង្កើត សមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (អេស៊ីលីដា) នៅក្នុងថ្ងៃដដែលនោះ ។- លោក កែវ ចំរើន
- លោក កែវ នព្វរតន៍
- លោក ងីម ខេមរិទ្ធ
- លោក ឆាយ សឿន
- លោក ជាម ទាង
- លោកស្រី ដាវ វ៉ាន់ឌី
- លោក នៅ សារឿន
- លោកស្រី ព្រឿន ម៉ាកព្រេង
- លោក ម៉ក់ សុខា
- លោកស្រី លី ធីតា
- លោក វ៉ាន់ សារឿន
- លោក វ៉ឹង ស៊ុនលី
- លោក ស រ័ត្ន
- លោកស្រី សន សុជាតិ
- លោក សយ សារឿន
- លោក សុខ ចាន់រិទ្ធី
- លោក ស៊ុន ប៊ុនថន
- លោក សួង សេងហួត
- លោក សៅ រឿន
- លោក ហុង សេដ្ឋា
- លោក ហ៊ឹង ឧសភា
- លោក ឡាយ ឆាំ
- លោក ឡែម សារុន
- លោក អ៊ិន ចាន់នី
- លោក អ៊ុង ប៊ុនថន
- លោកស្រី អៀង ផល្លា
- លោក អ៊ុំ សារិន
- លោក ឯក ដន
នៅក្នុងដំណើរការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាលអេស៊ីលីដាដើម បានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដៃអតិថិជន (ប្រាក់កម្ចីរយៈពេលវែង ដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារ អេស៊ីលីដា ដែលទើបបង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុន ៤៤,៩១% របស់ធនាគារស្មើនឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែលបានបង្កើតឡើងដោយមូលនិធិរបស់បុគ្គលិក បានទិញភាគហ៊ុនចំនួន ៦,០៩% ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅឱ្យភាគទុនិកបរទេសចំនួនបួនគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO និង ធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍) ។ នាពេលអនាគត ធនាគារ អេស៊ីលីដា អាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុន ក្នុងពេលសមស្របណាមួយ ។
បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេរជាបី ឡើងដល់ ១៣លានដុល្លារអាមេរិក ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរឈ្មោះមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។
No comments:
Post a Comment