Tuesday, October 27, 2015

ប្រព័ន្ធ Payroll TPS

ប្រព័ន្ធ Payroll TPS
ប្រព័ន្ធ​ Transaction Processing System ( Payroll TPS )​​​ គឺជាប្រព័ន្ធអាជីវកម្មមូលដ្ឋានដែលឲ្យកម្រិត​ប្រតិបត្តិការ នៅក្នុងប្រព័ន្ធនេះគឺជាប្រព័ន្ធបច្ចេកទេសកុំព្យូទ័រដែលបំពេញ និង​ កត់ត្រានូវប្រតិបត្តិការសំខាន់ៗនៅក្នុងជំនួញដូចជា
ការបញ្ជាទិញ ប្រព័ន្ធកត់ទុកមុននៅក្នុងសណ្ឋាគារ បញ្ជីប្រាក់ខែបុគ្គលិក ការរក្សាកំនត់ត្រាទាក់ទងនយោជិក និង​​ ការដឹកជញ្ជូនជាដើម។
រូបភាពបង្ហាញអំពីប្រព័ន្ធ Payroll TPS

នេះជារូបភាពបង្ហាញអំពីប្រព័ន្ធបើកប្រាក់ខែរបស់បុគ្គលិកដែលជាប្រព័ន្ធដំណើរការប្រតិបត្តិការគណនេយ្យ ដ៍សាមញ្ញ វារក្សាទុកនូវកំនត់ត្រាផ្សេងៗអំពីសាច់ប្រាក់ដែលត្រូវចំណាយឲ្យនយោជិក។ឯកសារដើមត្រូវបានគេចងក្រងចេញពី ចំណែកព័តមានផ្លូវការជាច្រើនដូចជា:   ឈ្មោះ អាស័យដ្ឋាន លេខសម្គាល់ខ្លួននយោជិក ហៅថា Data Element។

Ex ដើម្បីទទួលបានប្រាក់ខែគេត្រូវបញ្ជូលព័តមានរបស់នយោជិកដូចជា ឈ្មោះ អាស័យដ្ឋាន លេខសម្គាល់ខ្លួននយោជិក មុខដំណែង លេខទូរស័ព្ទ..........ទៅក្នុងប្រព័ន្ធ payroll បន្ទាប់មក​ ប្រព័ន្ធធ្វើដំណើរការត្រួតពិនិត្យព័តមានរបស់នយោជិក ហើយគេនឹងទទួលបានប្រាក់ខែឲ្យបុគ្គលិក រួចប្រព័ន្ធយកព័តមានរបស់នយោជិកទៅរក្សាទុកក្នុង Master file payroll 
នៅពេលដែលនយោជិកចង់ដឹងពីព័តមានរបស់ខ្លួន នោះប្រព័ន្ធនិងទៅទាញព័តមានពី master file មកបង្ហាញដល់នយោជិក។

 
 

No comments:

Post a Comment