Tuesday, October 20, 2015

Hatha

ប្រវត្តិ ហត្ថាកសិករ លីមីតធីត
 ២០០១: អង្គការហត្ថាកសិករ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដោយមានដើមទុនសរុបចំនួន ៧៧.៨៥០ ដុល្លារ អាមេរិក ដោយផ្លាស់ប្តូរស្ថានភាពរបស់ស្ថានប័នពីអង្គការក្រៅរដ្ឋាភិបាលទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកំរិតដែលមាន ឈ្មោះថ្មីហៅថា "ហត្ថាកសិករ លីមីតធីត"។
 ២០១០: ដោយសារតែ ហត្ថាកសិករ មាននិរន្តភាពផ្នែកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជាបានសម្រេចផ្តល់អាជ្ញាប័ណ្ណ ប្រកបអាជីវកម្មទទួលប្រាក់បញ្ញើសន្សំពីសាធារណៈជន (MDI-License) ដល់ហត្ថាកសិករ លីមីតធីត។ ការទទួលអជ្ញា ប័ណ្ណនេះ សរបញ្ជាក់ឲ្យឃើញពីភាពជោគជ័យមួយក្នុងចំណោមភាពជោគជ័យជាច្រើនរបស់ ហត្ថាកសិករ លើការផ្តល់ សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនពិសេសអនុញ្ញាតិឲ្យហត្ថាកសិករ កេណ្ឌប្រមូលប្រាក់ សន្សំពីសាធារណៈជន ជាផ្លូវការ។
 ២០១៤: ជាឆ្នាំនៃសមិទ្ធិផលប្រកបដោយផ្លែផ្កា ទាំងប្រាក់បញ្ញើសន្សំ ឥណទាន និងផលិតផលផ្សេងៗទៀត។ ដោយយោង ទៅលើនិរន្តរភាពផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងអភិបាលកិច្ចល្អ ហត្ថាកសិករបានបង្កើនដើមទុនរបស់ខ្លួនពី ៤,០៣៦,៨០០ ដុល្លារ ទៅដល់៥,២៧១,១៨៨ដុល្លារជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ការបង្កើនដើមទុននេះអនុញ្ញាតអោយហត្ថាកសិករ លីមីតធីត មានលទ្ធភាពគ្រប់គ្រាន់ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទូទាំងប្រទេសកម្ពុជា។

ចក្ខុវិស័យ ជាគ្រឹះស្ថានផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេ និងមាននិរន្តរភាពក្នុងការជួយអតិថិជនឲ្យទទួលបានជោគជ័យក្នុងអា ជីវកម្មតាម រយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សមស្របដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។
បេសកកម្ម
ហត្ថាកសិករខិតខំរក្សានិរន្តរភាពយូរអង្វែងផ្នែកហិរញ្ញវត្ថុ និងសង្គមដោយធ្វើឲ្យប្រាក់ចំណូលរបស់អតិថិជនកាន់តែ ប្រសើរឡើង។ ហត្ថាកសិករ ផ្តល់សេវាកម្មឥណទាន ប្រាក់សន្សំ និងសេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀតជាពិសេសផ្តល់ ជូនអតិថិជនជាស្រ្តី និងគ្រួសារដែលមានប្រាក់ចំណូលទាបនៅតាមជនបទទូទាំងប្រទេសកម្ពុជា។ 

រាជធានីភ្នំពេញ
ការិយាល័យកណ្តាល
អាស័យដ្ឋាន៖ អគារលេខ៦០៦ ផ្លូវលេខ២៧១ ភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ខចំការមន រាជធានីភ្នំពេញ
ប្រអប់សំបុត្រ៖ 2044
លេខទូរស័ព្ទ៖ (855) 23 994 304, 23 224 102
សាខាបន្ទាយមានជ័យ
អាស័យដ្ឋាន៖ អគារលេខ១៥២-១៥៣ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ប្រអប់សំបុត្រ៖ N/A
លេខទូរស័ព្ទ៖ 054 6333 799/ 069 666 258

No comments:

Post a Comment