Tuesday, October 20, 2015

អម្រឹតគ្រិះស្ថានហិញ្ញវត្ថុកម្ពុជា

​                                                                  អម្រឹតគ្រិះស្ថានហិរញ្ញវត្ថុកម្ពុជា

ក្នុងឆ្នំា១៩៩១ តំបន់ប្រតិបត្តិការដែល​​ អម្រឹត បានចូលទៅធ្វើការផ្តល់ឥណទានមុនដំបូងគេបង្អស់គឺមានខេត្តចំនួនបី
តែប៉ុណ្ណោះ។ ខេត្តបីនោះគឺមានខេត្តពីរ នៅខាងលិចទន្លេមេគង្គ ហើយខេត្តទាំងពីរនោះទៀតគឺនៅខាងលិចរាជធានី
ភ្នំពេញ ខេត្តនោះគឺខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ចំណែកខេត្តមួយទៀតនោះគឺមានទីតាំងនៅខាងកើតទន្លេមេគង្គ
គឺខេត្តព្រៃវែង។

ក្នុងចំណោមខេត្តទាំងបីនោះ អម្រឹត បានបើកបេឡាឥណទានសាកល្បងជូនប្រជាពលរដ្ឋបានខ្ចីប្រាក់គឺមានចំនួន
ត្រឹមតែ៥បេឡាឥណទានតែប៉ុណ្ណោះ បេឡាទាំងនោះគឺមានពីរបេឡានៅខេត្តកណ្តាល ៖ ១បេឡានៅស្រុកពញាឭ
គឺនៅបេឡាអំពិលរូង (ដែលបេឡានេះគឺមានភូមិរណបចំនួនពីរទៀតគឺភូមិត្រពាំងពន្ទ្រា និងភូមិក្បាលអូ) និង
១បេឡាទៀតនៅស្រុកកណ្តាលស្ទឹង គឺបេឡាភារី (ដែលបេឡានេះគឺមានភូមិរណបចំនួនពីរទៀតគឺភូមិអង្គ្រង
និងភូមិជ្រឡាំង)។  ចំណែកនៅខេត្តកំពង់ស្ពឺវិញគឺមានតែមួយបេឡាគត់គឺនៅបេឡាក្រហែងស្រុកសំរោទងនៃ
ខេត្តកំពង់ស្ពឺ។ ក្រៅពីនោះ​ អម្រឹត បានបើកបេឡាចំនួនពីរទៀតគឺនៅស្រុកបាភ្នំ នៃខេត្តព្រៃវែងគឺ៖ បេឡាចក
និង បេឡាត្នោត ដែលបេឡានេះគឺមានភូមិរណបចំនួនបីទៀតគឺ គឺភូមិអង្កាញ់ ភូមិឃ្លាំង និងភូមិត្រពាំងសាលា)។
ក្នុងចំណោមបេឡាឥណទានភូមិដែលបានបើកដំបូងគេនៅឆ្នាំ១៩៩១នោះ​ គឺបេឡាបែកថ្លាងនៅស្រុកពញា
ឭនៃខេត្តកណ្តាល បានបើកមុនគេបង្អស់។
Amret

No comments:

Post a Comment