Tuesday, October 27, 2015

ប្រព័ន្ធ Payroll TPS

ប្រព័ន្ធ Payroll TPS
ប្រព័ន្ធ​ Transaction Processing System ( Payroll TPS )​​​ គឺជាប្រព័ន្ធអាជីវកម្មមូលដ្ឋានដែលឲ្យកម្រិត​ប្រតិបត្តិការ នៅក្នុងប្រព័ន្ធនេះគឺជាប្រព័ន្ធបច្ចេកទេសកុំព្យូទ័រដែលបំពេញ និង​ កត់ត្រានូវប្រតិបត្តិការសំខាន់ៗនៅក្នុងជំនួញដូចជា
ការបញ្ជាទិញ ប្រព័ន្ធកត់ទុកមុននៅក្នុងសណ្ឋាគារ បញ្ជីប្រាក់ខែបុគ្គលិក ការរក្សាកំនត់ត្រាទាក់ទងនយោជិក និង​​ ការដឹកជញ្ជូនជាដើម។
រូបភាពបង្ហាញអំពីប្រព័ន្ធ Payroll TPS

នេះជារូបភាពបង្ហាញអំពីប្រព័ន្ធបើកប្រាក់ខែរបស់បុគ្គលិកដែលជាប្រព័ន្ធដំណើរការប្រតិបត្តិការគណនេយ្យ ដ៍សាមញ្ញ វារក្សាទុកនូវកំនត់ត្រាផ្សេងៗអំពីសាច់ប្រាក់ដែលត្រូវចំណាយឲ្យនយោជិក។ឯកសារដើមត្រូវបានគេចងក្រងចេញពី ចំណែកព័តមានផ្លូវការជាច្រើនដូចជា:   ឈ្មោះ អាស័យដ្ឋាន លេខសម្គាល់ខ្លួននយោជិក ហៅថា Data Element។

Ex ដើម្បីទទួលបានប្រាក់ខែគេត្រូវបញ្ជូលព័តមានរបស់នយោជិកដូចជា ឈ្មោះ អាស័យដ្ឋាន លេខសម្គាល់ខ្លួននយោជិក មុខដំណែង លេខទូរស័ព្ទ..........ទៅក្នុងប្រព័ន្ធ payroll បន្ទាប់មក​ ប្រព័ន្ធធ្វើដំណើរការត្រួតពិនិត្យព័តមានរបស់នយោជិក ហើយគេនឹងទទួលបានប្រាក់ខែឲ្យបុគ្គលិក រួចប្រព័ន្ធយកព័តមានរបស់នយោជិកទៅរក្សាទុកក្នុង Master file payroll 
នៅពេលដែលនយោជិកចង់ដឹងពីព័តមានរបស់ខ្លួន នោះប្រព័ន្ធនិងទៅទាញព័តមានពី master file មកបង្ហាញដល់នយោជិក។

 
 

Tuesday, October 20, 2015

Hatha

ប្រវត្តិ ហត្ថាកសិករ លីមីតធីត
 ២០០១: អង្គការហត្ថាកសិករ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដោយមានដើមទុនសរុបចំនួន ៧៧.៨៥០ ដុល្លារ អាមេរិក ដោយផ្លាស់ប្តូរស្ថានភាពរបស់ស្ថានប័នពីអង្គការក្រៅរដ្ឋាភិបាលទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកំរិតដែលមាន ឈ្មោះថ្មីហៅថា "ហត្ថាកសិករ លីមីតធីត"។
 ២០១០: ដោយសារតែ ហត្ថាកសិករ មាននិរន្តភាពផ្នែកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជាបានសម្រេចផ្តល់អាជ្ញាប័ណ្ណ ប្រកបអាជីវកម្មទទួលប្រាក់បញ្ញើសន្សំពីសាធារណៈជន (MDI-License) ដល់ហត្ថាកសិករ លីមីតធីត។ ការទទួលអជ្ញា ប័ណ្ណនេះ សរបញ្ជាក់ឲ្យឃើញពីភាពជោគជ័យមួយក្នុងចំណោមភាពជោគជ័យជាច្រើនរបស់ ហត្ថាកសិករ លើការផ្តល់ សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនពិសេសអនុញ្ញាតិឲ្យហត្ថាកសិករ កេណ្ឌប្រមូលប្រាក់ សន្សំពីសាធារណៈជន ជាផ្លូវការ។
 ២០១៤: ជាឆ្នាំនៃសមិទ្ធិផលប្រកបដោយផ្លែផ្កា ទាំងប្រាក់បញ្ញើសន្សំ ឥណទាន និងផលិតផលផ្សេងៗទៀត។ ដោយយោង ទៅលើនិរន្តរភាពផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងអភិបាលកិច្ចល្អ ហត្ថាកសិករបានបង្កើនដើមទុនរបស់ខ្លួនពី ៤,០៣៦,៨០០ ដុល្លារ ទៅដល់៥,២៧១,១៨៨ដុល្លារជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ការបង្កើនដើមទុននេះអនុញ្ញាតអោយហត្ថាកសិករ លីមីតធីត មានលទ្ធភាពគ្រប់គ្រាន់ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទូទាំងប្រទេសកម្ពុជា។

ចក្ខុវិស័យ ជាគ្រឹះស្ថានផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេ និងមាននិរន្តរភាពក្នុងការជួយអតិថិជនឲ្យទទួលបានជោគជ័យក្នុងអា ជីវកម្មតាម រយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សមស្របដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។
បេសកកម្ម
ហត្ថាកសិករខិតខំរក្សានិរន្តរភាពយូរអង្វែងផ្នែកហិរញ្ញវត្ថុ និងសង្គមដោយធ្វើឲ្យប្រាក់ចំណូលរបស់អតិថិជនកាន់តែ ប្រសើរឡើង។ ហត្ថាកសិករ ផ្តល់សេវាកម្មឥណទាន ប្រាក់សន្សំ និងសេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀតជាពិសេសផ្តល់ ជូនអតិថិជនជាស្រ្តី និងគ្រួសារដែលមានប្រាក់ចំណូលទាបនៅតាមជនបទទូទាំងប្រទេសកម្ពុជា។ 

រាជធានីភ្នំពេញ
ការិយាល័យកណ្តាល
អាស័យដ្ឋាន៖ អគារលេខ៦០៦ ផ្លូវលេខ២៧១ ភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ខចំការមន រាជធានីភ្នំពេញ
ប្រអប់សំបុត្រ៖ 2044
លេខទូរស័ព្ទ៖ (855) 23 994 304, 23 224 102
សាខាបន្ទាយមានជ័យ
អាស័យដ្ឋាន៖ អគារលេខ១៥២-១៥៣ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ប្រអប់សំបុត្រ៖ N/A
លេខទូរស័ព្ទ៖ 054 6333 799/ 069 666 258

acledabank in combodai

ប្រវត្តិ​ធនាគារ

ដោយមាន​ការ​ជួយ​គាំទ្រ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ទិសដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច តាម​រយៈ​ការ​ផ្តល់​ឥណទាន​ដោយស្ថាបនិក​មួយ​ក្រុម​ ដូច​ខាងក្រោម ។ តាំង​ពី​ពេល​ចាប់​ផ្តើម​ដំបូង អេស៊ីលីដា​បាន​ទទួល​ការ​គាំទ្រ​ពី​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សំខាន់ៗ​ ជា​ច្រើន ដូច​មាន​នៅ​ក្នុង​តារាង​កិត្តិយស​ដែល​យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ។ ការ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​ គ្រប​ដណ្ដប់​គ្រប់​ខេត្ត-​រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​សមត្ថភាព​របស់​ធនាគារ ក្នុង​ការ​រក​ប្រាក់​ចំណេញ​ដែល​ធានា​នូវ​និរន្តរភាព គឺ​ជា​កត្តា​ធំ​ពីរ ដែល​ធ្វើឱ្យ​ក្រុម​ប្រឹក្សាភិបាល និង​ដៃ​គូ​អន្តរជាតិ​របស់​ខ្លួន​សម្រេច​ថា ធនាគារ អេស៊ីលីដា គួរ​ធ្វើ​ការ​កម្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ ។ ធ្វើ​បែប​នេះ មិន​ត្រឹម​តែ​ជួយ​ពង្រឹង​ស្ថិរភាព​រចនាសម្ព័ន្ធ​ផ្នែក​ច្បាប់ សម្រាប់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ពី​មុន​មក​នោះ​ទេ វា​ថែម​ទាំង​ផ្តល់ឱ្យ​ធនាគារ​នូវ​ជម្រើស​កាន់​តែ​ច្រើន​ក្នុង​ការ​រក​ទុន​ បន្ថែម (ដូចជា​ការ​បន្ថែម​ដើម​ទុន។
ការបង្កើន​ដើមទុន ពីឆ្នាំ២០០០ ដល់ ២០១៥
ល.រ កាលបរិច្ឆេទ ដើមទុន (គិតជា​ដុល្លារ​អាមេរិក)
ខែតុលា ឆ្នាំ២០០០ ៤.០០០.០០០ ដុល្លារ​អាមេរិក
ខែធ្នូ ឆ្នាំ២០០៣ ១៣.០០០.០០០ ដុល្លារ​អាមេរិក
ខែតុលា ឆ្នាំ២០០៦ ៣០.០០០.០០០ ដុល្លារ​អាមេរិក
ខែធ្នូ ឆ្នាំ២០០៧ ៥០.០០០.០០០ ដុល្លារ​អាមេរិក
ខែវិច្ឆិកា ឆ្នាំ២០០៨ ៦០.០០០.០០០ ដុល្លារ​អាមេរិក
ខែមិថុនា ឆ្នាំ២០០៩ ៦៨.១៥០.០០០ ដុល្លារ​អាមេរិក
ខែមិថុនា ឆ្នាំ២០១១ ៧៨.៣៧២.៥០០ ដុល្លារ​អាមេរិក
ខែធ្នូ ឆ្នាំ២០១១ ៨៨.៣៧២.៥០០ ដុល្លារ​អាមេរិក
១០ ខែឧសភា ឆ្នាំ២០១២ ១១៣.១៦៩.៥៦០ ដុល្លារ​អាមេរិក
១០ ខែឧសភា ឆ្នាំ២០១៣ ១៨៥.៦៧១.៨៥៧ ដុល្លារ​អាមេរិក
១១ ខែមិថុនា ឆ្នាំ២០១៤ ២២៥.៥៣៥.៦០៥ ដុល្លារ​អាមេរិក
១២ ខែមិថុនា ឆ្នាំ២០១៥ ២៦៥.៧២៦.០៥០ ដុល្លារ​អាមេរិក
ភាគទុនិក​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ២០១៥
ភាគទុនិក កម្ម​សិទ្ធិ (%) តម្លៃ​ចុះ​បញ្ជី (ដុល្លារ​អាមេរិក) ចំនួន​ហ៊ុន
អង្គការ អេស៊ីលីដា ២៥,១០៦១% ៦៦.៧១៣.៤៩៩$ ៦៦.៧១៣.៤៩៩​
ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី ២៥,៨៩៣៩% ៦៨.៨០៦.៧៩២$ ៦៨.៨០៦.៧៩២
COFIBRED ១២,២៥០០% ៣២.៥៥១.៤៤០$ ៣២.៥៥១.៤៤០
Sumitomo Mitsui Banking Corporation ១៨,២៥០០% ៤៨.៤៩៥.០០៣$ ៤៨.៤៩៥.០០៣
ORIX Corporation ១២,២៥០០% ៣២.៥៥១.៤៤០$ ៣២.៥៥១.៤៤០
Triodos Microfinance Fund ២,៥៥០៨% ៦.៧៧៨.១៦៨$ ៦.៧៧៨.១៦៨
Triodos Fair Share Fund ២,១៨១៤% ៥.៧៩៦.៤៩៧$ ៥.៧៩៦.៤៩៧
Triodos Sustainable Finance Foundation ១,៥១៧៨% ៤.០៣៣.២១១$ ៤.០៣៣.២១១
សរុប ១០០% ២៦៥.៧២៦.០៥០$ ២៦៥.៧២៦.០៥០
ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក ធនាគារ​អេស៊ីលីដា បាន​ធ្វើ​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​លឿន ជាមួយ​នឹង​អត្រា​កើន​ឡើង​ជា​មធ្យម​នៃ​ចំនួន​ទឹក​ប្រាក់​ឥណទាន​សរុប ៤២% ក្នុង​មួយ​ឆ្នាំ ។ នា​ដំណាច់​ឆ្នាំ​២០១៤ ធនាគារ​អេស៊ីលីដា មាន​ទ្រព្យ​សកម្ម​សរុប ៣.០៥២​លាន​ដុល្លារ​អាមេរិក ព្រមទាំង​កាន់​កាប់​ទីផ្សារ​បាន​ប្រមាណ ២១,៥% នៃ​ទំហំ​ទីផ្សារ​ឥណទាន​សរុប និង ២២,៦% នៃ​ទំហំ​ទីផ្សារ​ប្រាក់​បញ្ញើ​សរុប ។ បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា មាន​សមតុល្យ​ឥណទាន​សរុប​ប្រមាណ ២៣៥៦,១៣​លាន​ដុល្លារ​អាមេរិក នៅ​លើ​ដៃ​អតិថិជន​ជាង ៤០៣.៨៧៨​នាក់ ដែល​ក្នុង​នោះ​មាន ៥១,២៨% ជា​ស្ត្រី ។ ធនាគារ​មាន​បុគ្គលិក​សរុប ១១.៨២០កំពុង​បម្រើ​ការងារ​នៅ​ក្នុង ២៥៦​សាខា ដែល​គ្របដណ្តប់​គ្រប់​ខេត្ត-​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
ក្រៅ​ពី​សេវា​ឥណទាន និង​សេវា​បញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មាន​បម្រើ​ជូន​នូវ​សេវា​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅ​ប្រទេស​តាម​រយៈ Western Union និង SWIFT (សង្គម​ជុំវិញ​ពិភពលោក​សម្រាប់​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរជាតិ) ។ យើង​ខ្ញុំ​មាន​សេវា​ធនាគារ​អេឡិចត្រូនិក សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម រួម​មាន ៖ Documentary Collection, សេវា​លិខិត​ឥណទាន, សេវា​លិខិត​ធានា និង សេវា​ចាត់ចែង​សាច់​ប្រាក់ មាន​ដូចជា ៖ សេវា​ប្តូរ​ប្រាក់, សេវា​បញ្ជា​អចិន្រ្តៃយ៍, សេវា​ទូទាត់​សាច់​ប្រាក់, សេវា​សម្រួល​គណនី​អតិថិជន, សេវា​បើក​ប្រាក់​បៀវត្ស, សេវា​លិខិត​អះអាង​លើ​គណនី​និង​ព័ត៌មាន​អតិថិជន, សេវា​មូលប្បទានបត្រ​សាច់​ប្រាក់, សេវា​ប្រមូល​សាច់​ប្រាក់, សេវា​មូលប្បទានបត្រ​ទេសចរណ៍, សេវា​ទិញ​មូលប្បទានបត្រ​បរទេស, សេវា​មូលប្បទានប័ណ្ណ, សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព, សេវា​ប្រមូលប្រាក់​បង់ពន្ធ និង​សេវា​ធនាគារ​ដទៃ​ជា​ច្រើន​ទៀត ។
ការិយាល័យកណ្ដាល របស់​ធនាគារ អេស៊ីលីដា មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជាមួយ​នឹង​បណ្ដាញ​ប្រតិបត្តិការ​គ្រប​ដណ្ដប់ រាជធានី​ភ្នំពេញ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម, ខេត្តកណ្តាល, ខេត្តកោះកុង, ខេត្តកំពត, ខេត្តកែប, ខេត្តកំពង់ស្ពឺ, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តមណ្ឌលគិរី, ខេត្តឧត្តរមានជ័យ, ខេត្តប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ខេត្តព្រះសីហនុ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង, ខេត្តតាកែវ, និង ខេត្តត្បូងឃ្មុំ ។
ប្រវត្តិ​នៃ​ការ​ពង្រីក​បណ្ដាញ​សាខា​របស់​ធនាគារ អេស៊ីលីដា
ឆ្នាំ ឈ្មោះ​ខេត្ត​និង​ក្រុង​ដែល​បាន​ពង្រីក​ទៅ​តាម​ឆ្នាំ
ព្រះរាជាណាចក្រ​កម្ពុជា
១៩៩៣ ភ្នំពេញ កណ្តាល បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម
១៩៩៤ តាកែវ កំពត កែប
១៩៩៥ ក្រុងព្រះសីហនុ
១៩៩៦ ពោធិ៍សាត់
១៩៩៧ កំពង់ស្ពឺ កំពង់ធំ
២០០០ កំពង់ឆ្នាំង ស្វាយរៀង
២០០១ ព្រៃវែង
២០០៣ កោះកុង
២០០៤ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ
២០០៥ ស្ទឹងត្រែង
២០០៦ រតនគិរី មណ្ឌលគិរី
សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ
២០០៨ រដ្ឋធានីវៀងច័ន្ទ សាក់វណ្ណខេត ចំប៉ាសាក់
២០០៩ សាឡាវ៉ាន់
២០១០ ខាំមួន
២០១១ វៀងច័ន្ទ
២០១២ បលីខាំសៃ សេកង លួងផាក់បាង អាត់តាពើ
២០១៣ បកែវ សៃញាក់ប៊ូលី សៀងឃ្វ័ង អ៊ុឌុមសៃ លួងណាំថា
សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា
២០១៣ ភូមិភាគយ៉ាំងកូង ភូមិភាគបាកូ
តារាង​ខាង​លើ​បង្ហាញ​អំពី​ប្រវត្តិ​នៃ​ការ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​ របស់​ធនាគារ អេស៊ីលីដា កន្លង​មក ដើម្បី​ពង្រីក​ការ​បម្រើ​សេវា​ធនាគារ​ជូន​ចំពោះ​អតិថិជន​គ្រប់​ទី​កន្លែង​ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

បញ្ជី​រាយ​នាម​ស្ថាបនិក 

ថ្នាក់​ដឹកនាំ និង​បុគ្គលិក​ស្ថាបនិក​អេស៊ីលីដា ដែល​មាន​រាយ​នាម​តាម​លំដាប់​អក្ខរក្រម​ដូច​ខាងក្រោម បាន​ជួប​ប្រជុំ​គ្នា នៅ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ស្រុក ( LEDA ភ្នំពេញ) ខណ្ឌ​ឫស្សីកែវ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​១៩៩៣ និង​បាន​ប្រារព្ធ​មហា​សន្និបាត​ដំបូង​របស់​អេស៊ីលីដា រួច​បាន​បោះឆ្នោត​បង្កើត សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា (អេស៊ីលីដា) នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ ។
  • លោក កែវ ចំរើន
  • លោក កែវ នព្វរតន៍
  • លោក ងីម ខេមរិទ្ធ
  • លោក ឆាយ សឿន
  • លោក ជាម ទាង
  • លោកស្រី ដាវ វ៉ាន់ឌី
  • លោក នៅ សារឿន
  • លោកស្រី ព្រឿន ម៉ាកព្រេង
  • លោក ម៉ក់ សុខា
  • លោកស្រី លី ធីតា
  • លោក វ៉ាន់ សារឿន
  • លោក វ៉ឹង ស៊ុនលី
  • លោក ស រ័ត្ន
  • លោកស្រី សន សុជាតិ
  • លោក សយ សារឿន
  • លោក សុខ ចាន់រិទ្ធី
  • លោក ស៊ុន ប៊ុនថន
  • លោក សួង សេងហួត
  • លោក សៅ រឿន
  • លោក ហុង សេដ្ឋា
  • លោក ហ៊ឹង ឧសភា
  • លោក ឡាយ ឆាំ
  • លោក ឡែម សារុន
  • លោក អ៊ិន ចាន់នី
  • លោក អ៊ុង ប៊ុនថន
  • លោកស្រី អៀង ផល្លា
  • លោក អ៊ុំ សារិន
  • លោក ឯក ដន
រ​ទទួល​ប្រាក់​បញ្ញើ​សាធារណៈ ឬ​ការ​ទទួល​ប្រាក់​កម្ចី​ពាណិជ្ជកម្ម រវាង​ធនាគារ​ដូចគ្នា) សម្រាប់​គាំទ្រ​ដល់​ការ​ពង្រីក ការ​ផ្តល់​សេវា​មីក្រូ​ហិរញ្ញវត្ថុ ដែល​ជា​អាជីវកម្ម​ស្នូល​របស់​ខ្លួន ។ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថាប័ន​មួយ​ចំនួន​ដូចជា ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​សហរដ្ឋអាមេរិក (USAID) កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ (MPDF/IFC) និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ធ្វើឱ្យ​កម្មវិធី​កម្លាយ​ខ្លួន​រយៈពេល​បី​ឆ្នាំ​មួយ ត្រូវ​បាន​លើក​ឡើង​នៅ​ឆ្នាំ​១៩៩៨ ហើយ​សម្រេច​ជោគជ័យ ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០០ ។
នៅ​ក្នុង​ដំណើរការ​កម្លាយ​ខ្លួន​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​អេស៊ីលីដា​ដើម បាន​បង្វែរ​ទ្រព្យ​សកម្ម និង​បំណុល​ក្នុង​ដៃ​អតិថិជន (ប្រាក់​កម្ចី​រយៈ​ពេល​វែង ដែល​ទទួល​បាន​ពី​ម្ចាស់​ជំនួយ) ទៅ​កាន់​ធនាគារ អេស៊ីលីដា ដែល​ទើប​បង្កើត​ថ្មី ដោយ​ប្តូរ​ត្រឡប់​ទៅ​វិញ​ជា​ភាគហ៊ុន ៤៤,៩១% របស់​ធនាគារ​ស្មើ​នឹង ៤ លាន​ដុល្លារ​អាមេរិក សមាគម​បុគ្គលិក​អេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែល​បាន​បង្កើត​ឡើង​ដោយ​មូលនិធិ​របស់​បុគ្គលិក បាន​ទិញ​ភាគហ៊ុន​ចំនួន ៦,០៩% ហើយ​ចំណែក​ដែល​នៅ​សល់ ៤៩% ទៀត​ត្រូវ​បាន​បែង​ចែក​ទៅឱ្យ​ភាគទុនិក​បរទេស​ចំនួន​បួន​គឺ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (សាខា​របស់​ធនាគារ​ពិភពលោក), DEG (ប្រទេស​អាល្លឺម៉ង់), FMO និង ធនាគារ​ទ្រីយ៉ូដូស (ប្រទេស​ហុល្លង់ដ៍) ។ នា​ពេល​អនាគត ធនាគារ អេស៊ីលីដា អាច​នឹង​មាន​វត្តមាន​នៅ​ក្នុង​ទី​ផ្សារ​ភាគហ៊ុន ក្នុង​ពេល​សមស្រប​ណា​មួយ ។
បន្ទាប់​ពី​បង្កើន​ដើម​ទុន​របស់​ខ្លួន​មួយ​ទ្វេរ​ជា​បី ឡើង​ដល់ ១៣​លាន​ដុល្លារ​អាមេរិក ធនាគារ​អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ ហើយ​ត្រូវ​ប្តូរ​ឈ្មោះ​មក​ជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។

អម្រឹតគ្រិះស្ថានហិញ្ញវត្ថុកម្ពុជា

​                                                                  អម្រឹតគ្រិះស្ថានហិរញ្ញវត្ថុកម្ពុជា

ក្នុងឆ្នំា១៩៩១ តំបន់ប្រតិបត្តិការដែល​​ អម្រឹត បានចូលទៅធ្វើការផ្តល់ឥណទានមុនដំបូងគេបង្អស់គឺមានខេត្តចំនួនបី
តែប៉ុណ្ណោះ។ ខេត្តបីនោះគឺមានខេត្តពីរ នៅខាងលិចទន្លេមេគង្គ ហើយខេត្តទាំងពីរនោះទៀតគឺនៅខាងលិចរាជធានី
ភ្នំពេញ ខេត្តនោះគឺខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ចំណែកខេត្តមួយទៀតនោះគឺមានទីតាំងនៅខាងកើតទន្លេមេគង្គ
គឺខេត្តព្រៃវែង។

ក្នុងចំណោមខេត្តទាំងបីនោះ អម្រឹត បានបើកបេឡាឥណទានសាកល្បងជូនប្រជាពលរដ្ឋបានខ្ចីប្រាក់គឺមានចំនួន
ត្រឹមតែ៥បេឡាឥណទានតែប៉ុណ្ណោះ បេឡាទាំងនោះគឺមានពីរបេឡានៅខេត្តកណ្តាល ៖ ១បេឡានៅស្រុកពញាឭ
គឺនៅបេឡាអំពិលរូង (ដែលបេឡានេះគឺមានភូមិរណបចំនួនពីរទៀតគឺភូមិត្រពាំងពន្ទ្រា និងភូមិក្បាលអូ) និង
១បេឡាទៀតនៅស្រុកកណ្តាលស្ទឹង គឺបេឡាភារី (ដែលបេឡានេះគឺមានភូមិរណបចំនួនពីរទៀតគឺភូមិអង្គ្រង
និងភូមិជ្រឡាំង)។  ចំណែកនៅខេត្តកំពង់ស្ពឺវិញគឺមានតែមួយបេឡាគត់គឺនៅបេឡាក្រហែងស្រុកសំរោទងនៃ
ខេត្តកំពង់ស្ពឺ។ ក្រៅពីនោះ​ អម្រឹត បានបើកបេឡាចំនួនពីរទៀតគឺនៅស្រុកបាភ្នំ នៃខេត្តព្រៃវែងគឺ៖ បេឡាចក
និង បេឡាត្នោត ដែលបេឡានេះគឺមានភូមិរណបចំនួនបីទៀតគឺ គឺភូមិអង្កាញ់ ភូមិឃ្លាំង និងភូមិត្រពាំងសាលា)។
ក្នុងចំណោមបេឡាឥណទានភូមិដែលបានបើកដំបូងគេនៅឆ្នាំ១៩៩១នោះ​ គឺបេឡាបែកថ្លាងនៅស្រុកពញា
ឭនៃខេត្តកណ្តាល បានបើកមុនគេបង្អស់។
Amret

AMK Microfinance

គ្រឹះស្ថានហរិញ្ញវត្ថុ អេអឹមខេ
  នៅចុងឆ្នាំ ២០០៩ មានធនាគារសរុបចំនួន​៣៣​ រួមទាំងតំណាងការិយាល័យ ធនាគារបរទេសចំនួន ​៣ ទៀត សម្រាប់អង្កេតជំនួញរបស់គេនៅក្នុងប្រទេសកម្ពុជា​។​ ​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណចំនួន​ ២០ ​និង ប្រតិបត្តិការឥណទានជនបទចំនួន ២៦ បាននឹងកំពុងផ្ដល់សេវាមីក្រូហិរញ្ញវត្ថុ ទៅកាន់សហគមន៍ក្រីក្រ នៅតាមទីជនបទ​ និង ទីប្រជុំជនជាយក្រុងរាជធានី ខេត្ត​។​ ការកើនឡើងនូវចំនួនគ្រឹះស្ថានធនាគារ ព្រមទាំងការធ្វើទំនើបកម្មនៃ ផលិតផល និង សេវាកម្មបានឆ្ពោះទៅរកការកំណើនជាមធ្យម ក៏ដូចជាទំនុកចិត្តទៅលើវិស័យធនាគារផងដែរ។






នៅខែធ្នូ ឆ្នាំ២០០៧ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសមួយផ្សេងទៀត ដែលផ្ដល់លទ្ធភាពដល់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្នុងការដាក់ពាក្យស្នើសុំអាជ្ញា ប័ណ្ណកៀរគរប្រាក់សន្សំពីសាធារណជន។​ អេ អឹម ខេ​ គឺ ជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនបួនដែលទទួល បានអាជ្ញាប័ណ្ណទទួលប្រាក់សន្សំពី ធនាគារជាតិនៃកម្ពុជា៕ អគារលេខៈ ២៨៥ ផ្លូវ២៧១ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន
  រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  ទូរស័ព្ទៈ (៨៥៥) ២៣ ៩៩៣ ០៦២/២២៤ ៧៦៣/២២ ០២ ០២/
  ១៨០០ ២០០ ២០០
  ទូរសារៈ (៨៥៥) ២៣ ២២១ ៦៥០
  សារអេឡិចត្រូនិចៈ
info@amkcambodia.com